SKIP TO MAIN CONTENT

កម្ពុជាប្រារព្ធខួបទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា

Cambodian Independent Day ceremony on 9th of November 2022.jpg
Credit: SPM Page

ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានប្រារព្ធឡើង ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី រួមទាំងថ្នាក់ដឹកនាំជាតិកំពូលៗ។ នេះជាការចងចាំជានិច្ចនូវឧបការគុណយុទ្ធជន យុទ្ធនារី បុព្វបុរស ដែលបានបូជាជីវិត ដើម្បីជាតិ និងប្រជារាស្ត្រ។


Published

By Meng Phalla

Presented by Meng Phalla

Source: SBS


Skip to podcast episode content

ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានប្រារព្ធឡើង ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី រួមទាំងថ្នាក់ដឹកនាំជាតិកំពូលៗ។ នេះជាការចងចាំជានិច្ចនូវឧបការគុណយុទ្ធជន យុទ្ធនារី បុព្វបុរស ដែលបានបូជាជីវិត ដើម្បីជាតិ និងប្រជារាស្ត្រ។


ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក៏បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ឲ្យរួចផុតពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមបណ្តាក្រសួង ស្ថាប័ននានា បានអញ្ជើញទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ បានធ្វើឡើង នៅវិមានឯករាជ្យ ក្នុងទិវាបុណ្យឯករាជ្យជាតិ លើកទី៦៩ (៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០២២)៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now