កម្ពុជាបង្កើនល្បឿនចាក់វ៉ាក់សាំង ខណៈដែលខេត្តព្រះសីហនុ ខេត្តកណ្តាល និងរាជធានីភ្នំពេញ កំពុងឆ្លងរាតត្បាតជំងឺកូវីដ១៩ធ្ងន់ធ្ងរ

Source: SPM Facebook Page
វ៉ាក់សាំងកូវីត១៩ ប្រភេទ AstraZeneca ដែលកម្ពុជា ទើបទទួលបានពីអង្គការសុខភាពពិភពលោក នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាបន្ទាន់ ចាប់ពីថ្ងៃនេះតទៅ សម្រាប់មនុស្ស ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ជាពិសេសក្នុងជំហានដំបូងនេះ ផ្តល់អាទិភាព នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ រាជធានីខេត្តទាំង៣នេះ កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ។
Share