កម្ពុជាចាត់វិធានការសុខាភិបាលលើមនុស្ស៤៤នាក់ បន្ទាប់ពីបុរសជនជាតិជប៉ុនដែលទើបចាកចេញពីសៀមរាបមានផ្ទុកមេរោគកូរ៉ូណា

Covid-19 test in Siem Reap

Source: Meng Phalla

កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានផ្សព្វផ្សាយនូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលជប៉ុន ដែលបានរកឃើញអ្នកជំងឺម្នាក់ ជាបុរសជនជាតិជប៉ុន មានផ្ទុកមេរោគកូរ៉ូណា (COVID-19)។ បុរសជប៉ុនអាយុខ្ទង់ ៤០ឆ្នាំនេះ ទើបតែចាកចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់តាមប្រទេសវៀតណាម កាលពីយប់ថ្ងៃទី០៣ ខែមីនា។ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា នឹងបន្តសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា ពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19)។



Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now