លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានដឹកនាំកិច្ចប្រជុំជាមួយលោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ដោយមានការចូលរួមពីអភិបាលខេត្ត និងអាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែនប្រទេសទាំងពីរ កាលពីថ្ងៃទី២៥ ខែមេសា។
ក្នុងកិច្ចប្រជុំដោយបិទទ្វារនោះ បាននិយាយពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងប្រឆាំងបទល្មើសគ្រឿងញៀនតាមព្រំដែន។ ក៏ប៉ុន្តែបញ្ហាព្រំដែនកម្ពុជា-ឡាវ ពុំស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីទាំងពីរនោះទេ។
Share
