រដ្ឋមន្ត្រីអប់រំ លើកឡើង ៣ចំណុចសំខាន់ ពាក់ព័ន្ធលទ្ធផលប្រឡងបាក់ឌុប ឆ្នាំនេះ

Cambodia Minister of Education Hang Choun Naron Source: Meng Phalla
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានចាត់ទុកលទ្ធផលនៃការប្រឡងបាក់ឌុប ដែលបានប្រកាសលទ្ធផលនៅថ្ងៃទី០៩-១០កញ្ញានេះ ឆ្លុះបញ្ចាំងនូវចំណុចសំខាន់ ៣ យ៉ាង គឺ ១-ចេះគឺជាប់ ២-ការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន និងចំណុចទី៣-លទ្ធផលនៃការប្រឡង ពុំមែនជាការកំណត់ជោគវាសនារបស់បេក្ខជនទេ ប៉ុន្តែវាគឺជាការវាស់ស្ទង់សមត្ថភាព និង ជំរុញឱ្យមានការខំប្រឹងប្រែងបន្តទៅមុខទៀត ហើយក្រសួងអប់រំលើកទឹកចិត្តដល់បេក្ខជន ដែលពុំទាន់ប្រឡងជាប់ បន្តខិតខំប្រែងសិក្សា ដើម្បីមានឱកាសទទួលបានលទ្ធផលល្អនៅឆ្នាំក្រោយៗ។
Share



