ក្នុងពិធីបិទសន្និបាតរបស់សាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ករណីជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ុក ក្នុងរាជធានីភ្នំពេញ ដែលប៉ូលិសបានឆ្មក់ចូលបង្ក្រាប កាលពីខែកុម្ភៈ ឆ្នាំ២០១៩ គឺមានប៉ូលិសជាប់ពាក់ព័ន្ធ ហើយកម្លាំងសមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនប៉ូលិសនោះ។
Share





