អ្នកជំនាញណែនាំឲ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ដោយប្រុងប្រយ័ត្ននូវថ្នាំបុរាណចិនដែលព្យាបាលជំងឺកូវីតកម្រិតស្រាល

Cambodia Ministry of Health spokeswoman Or Vandinn Source: Meng Phalla
អ្នកជំនាញសុខាភិបាល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានទទួលស្គាល់នូវគុណភាពថ្នាំចិនសែន ល៊ែងហ័រ ឈីនវិន ( LIAN HUA QING WEN ) ដែលបានចុះបញ្ជីទទួលស្គាល់នៅក្រសួងសុខាភិបាលកម្ពុជាយ៉ាងត្រឹមត្រូវ។ លោកស្រី បានប្រកាសណែនាំឲ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ដោយប្រុងប្រយ័ត្ននូវថ្នាំបុរាណចិន សម្រាប់ព្យាបាលជំងឺកូវីត កម្រិតស្រាល តែក៏ម្នាក់ៗ មិនមែនចេះតែយកថ្នាំចិនសែនេះ យកមកប្រើផ្តេសផ្តាស់នោះទេ ព្រោះថ្នាំបុរាណចិននេះ ក៏មានគ្រោះថ្នាក់ ដូចថ្នាំពេទ្យវិទ្យាសាស្ត្រផ្សេងទៀតដែរ។
Share