ក្រសួងមហាផ្ទៃ រៀបចំសាកល្បងការផ្តល់សេវាសាធារណៈ និងលិខិតស្នាម តាមប្រព័ន្ធអនឡាញ

Application Online  Job Application

Source: http://maxpixel.freegreatpicture.com/

សាលារាជធានីភ្នំពេញ និងខណ្ឌមួយចំនួន នឹងត្រូវដាក់ជាកន្លែងដកពិសោធន៍នៃការផ្តល់សេវាសាធារណៈ និងលិខិតស្នាម ជូនប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធអនឡាញ។


ការ​សាកល្បង​នេះ ដើម្បី​សម្រួល និង​បង្ខិត​សេវា​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ។ នេះបើតាម​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

(សំឡេង លោក សក់ សេដ្ឋា )

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសក់សេដ្ឋា បានប្រកាសដូច្នេះ ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចអភិបាលរងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ មេសា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក សក់ សេដ្ឋា បានលើកឡើង​ថា ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាសម្រេចរាល់កិច្ចការ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ដោយអនុវត្តន៍អោយបាននូវការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល មានអភិបាលកិច្ចល្អជាស្នូល អនុវត្តន៍តាមពាក្យស្លោក “បម្រើ ប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ”៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now