ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតការងារ រហូតជិត ៥លាននាក់។
ក្នុងនោះ ការងារនៅក្នុងប្រទេស មានប្រមាណ ៣ លាន ៦ សែននាក់ ដោយចែកជាផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានចំនួនជាង ១ លាន ៤សែននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២លាន ២សែននាក់ ព្រមទាំងពលករ ដែលធ្វើការនៅក្រៅប្រទេស មានចំនួនប្រមាណជាង ១លាន ២សែននាក់។
Share





