SKIP TO MAIN CONTENT

កម្ពុជា​រៀបចំ​ពិព័រណ៍សៀវភៅថ្នាក់​ជាតិ​លើកទី​១០ រយៈពេល​៤ថ្ងៃ

Book Fair in Phnom Penh.jpg
កម្ពុជានឹងរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១០ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ

ពិព័រណ៍សៀវភៅថ្នាក់ជាតិ នៅកម្ពុជា លើកទី១០ នៅឆ្នាំ២០២៣ នេះ នឹងធ្វើឡើង ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” ដោយមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

ពិព័រណ៍សៀវភៅថ្នាក់ជាតិ នៅកម្ពុជា លើកទី១០ នៅឆ្នាំ២០២៣ នេះ នឹងធ្វើឡើង ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” ដោយមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។


ពិព័រណ៍សៀវភៅថ្នាក់ជាតិ នៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣ នេះ នឹងមានការដាក់តាំងសៀវភៅ ដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានា នៅកម្ពុជា។ ក្នុងនោះ សៀវភៅមួយចំនួន នឹងដាក់លក់ ក្នុងតម្លៃពិសេស។

ក្នុងរយៈពេល ៤ថ្ងៃ នៃពិព័រណ៍សៀវភៅ ប្រចាំឆ្នាំនេះ ក៏មានវេទិកា ស្តីពី ការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក ការធ្វើបទបង្ហាញនានា ទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ចាប់ផ្តើមអំណាន ពីដំណាក់កាលដំបូងនៃជីវិត (រួមទាំងអំណានថ្នាក់ដំបូង) ការជួបពិភាក្សា និងការទទួលយកបទពិសោធន៍ ពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខាពីអ្នកនិពន្ធ ព្រមទាំងវិចិត្រករ កម្មវិធីអានរឿង និងល្បែងសិក្សា សម្រាប់កុមារ ការប្រគុំតន្ត្រី និងសំណួរចម្លើយ ចាប់យករង្វាន់ផ្សេងៗ ផងដែរ។

លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា (Sipar) ដែលធ្វើការខាងសៀវភៅ បានមានប្រសាសន៍ថា ពិព័រណ៍សៀវភៅ នៅឆ្នាំនេះ គឺជាយន្តការ ក្នុងការបញ្ជា្របការអានដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ឱ្យងាកមកចាប់អារម្មណ៍ការអានសៀវភៅឡើងវិញ។

( សំឡេង )

សូមរម្លឹកថា គណៈកម្មការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ នៅកម្ពុជា រំពឺងថា ពិព័រណ៍សៀវភៅថ្នាក់ជាតិ នៅកម្ពុជា លើកទី១០ នៅឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ នៅកោះពេជ្រ រំពឹងថា នឹងមានអ្នកចូលរួមលើសពី ១០ម៉ឺននាក់។ ចំនួនអ្នកចូលរួមនេះ ប្រហាក់ប្រហែលនឹងពេលមុនមានការរីករាលជំងឺកូវីដ១៩។ ការរំពឹងពីកំណើនអ្នកចូលរួមច្រើននេះ ត្រូវបានគណៈកម្មការ អះអាងថា ដោយសារតែចំនួនអ្នកបោះពុម្ពសៀវភៅ មានការកើនឡើងដែរ។

រហូតមកទល់ពេលបច្ចុប្បន្ន នៅកម្ពុជា អ្នកបោះពុម្ពផ្សាយ ដែលជាអ្នកនិពន្ធសរសេរសៀវភៅ មានប្រមាណជិត ២០០០នាក់។ ក្នុងចំណោមអ្នកបោះពុម្ពផ្សាយទាំងនេះ បានសរសេរសៀវភៅចន្លោះ ៣០០ ទៅ ៥០០ចំណងជើង ក្នុង ១ឆ្នាំៗ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now