Source: Meng Phallaមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានតំបន់រុកប្រេងកាត នៅដែនគោក ចំនួន ១៩ប្លុក និងនៅដែនសមុទ្រ មានចំនួន ៦ប្លុក។ ក្នុងនោះ នៅដែនគោក មាន ៨ប្លុក កំពុងចរចាកិច្ចព្រមព្រៀងរុករកប្រេងកាតរវាងរាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា។ រីឯនៅដែនសមុទ្រ មាន ២ប្លុក គឺប្លុកA និងប្លុក D ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ឲ្យក្រុមហ៊ុនឯកជន កំពុងសិក្សាស្រាវជ្រាវ និងកំពុងអភិវឌ្ឍ ឈានទៅផលិតប្រេង នាពេលខាងមុខ។ នេះបើតាមលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ។
មកដល់ពេលនេះ នៅប្រទេសកម្ពុជា មានតំបន់រុកប្រេងកាត នៅដែនគោក ចំនួន ១៩ប្លុក និងនៅដែនសមុទ្រ មានចំនួន ៦ប្លុក។ ក្នុងនោះ នៅដែនគោក មាន ៨ប្លុក កំពុងចរចាកិច្ចព្រមព្រៀងរុករកប្រេងកាតរវាងរាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា។ រីឯនៅដែនសមុទ្រ មាន ២ប្លុក គឺប្លុកA និងប្លុក D ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ឲ្យក្រុមហ៊ុនឯកជន កំពុងសិក្សាស្រាវជ្រាវ និងកំពុងអភិវឌ្ឍ ឈានទៅផលិតប្រេង នាពេលខាងមុខ។ នេះបើតាមលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ។