Source: Meng Phallaក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង នៅព្រលប់ថ្ងៃទី៣០ ខែមិថុនា ដោយបានសម្រេចពន្យារពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ ដំបូង ក្រសួងពាណិជ្ជសម្រេចថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បើអ្នកលក់អនឡាញណា មិនចុះបញ្ជី នៅក្រសួងពាណិជ្ជកម្មទេ នឹងត្រូវផាកពិន័យ។ ប៉ុន្តែពេលនេះ ការស្នើសុំចុះបញ្ជី នឹងត្រូវផុតកំណត់ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃទី៤កក្កដា ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តវិធានការផាកពិន័យលើអ្នករកស៊ីតាមអនឡាញ ដែលមិនបានចុះបញ្ជី នូវទឹកប្រាក់ ១០លានរៀល និងអាចមានទោសជាប់ពន្ធនាគារថែមទៀត។
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង នៅព្រលប់ថ្ងៃទី៣០ ខែមិថុនា ដោយបានសម្រេចពន្យារពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ ដំបូង ក្រសួងពាណិជ្ជសម្រេចថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បើអ្នកលក់អនឡាញណា មិនចុះបញ្ជី នៅក្រសួងពាណិជ្ជកម្មទេ នឹងត្រូវផាកពិន័យ។ ប៉ុន្តែពេលនេះ ការស្នើសុំចុះបញ្ជី នឹងត្រូវផុតកំណត់ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃទី៤កក្កដា ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តវិធានការផាកពិន័យលើអ្នករកស៊ីតាមអនឡាញ ដែលមិនបានចុះបញ្ជី នូវទឹកប្រាក់ ១០លានរៀល និងអាចមានទោសជាប់ពន្ធនាគារថែមទៀត។