កិច្ចប្រជុំ តាមដានវឌ្ឍនភាពលើការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម។ ជាលទ្ធផល ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកឡើងថា កងកម្លាំងសមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន ២១លើក នៅតាម ៧ខេត្តរាជធានី ឃាត់ខ្លួនបាន ៤១៩នាក់ ស្មើនឹង ១២សញ្ជាតិ។ ក្នុងនោះ ជនជាតិចិន មាន ២៧៣នាក់ និងជនជាតិខ្មែរ មាន ៥០នាក់។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





