Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជាបើកប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

Cambodian police raid scam center in Phnom Penh

ជនសង្ស័យត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបមជ្ឈមណ្ឌលសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីក្រុងភ្នំពេញ ថ្ងៃទី ១៦ កក្កដា ២០២៥។ EPA/TRA / AKP / POOL Credit: TRA / AKP / POOL/EPA/AAP Image

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) នៅទូទាំងប្រទេសកម្ពុជា។ លទ្ធផល បង្ហាញថា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងកម្ពុជា បានប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង នៅ ៧ រាជធានីខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងខេត្តពោធិ៍សាត់។ ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យ សរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ២២៦នាក់(ស្រី ២៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) តៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ា ជាដើម។

Published

By Meng Phalla

Source: SBS

Share this with family and friends

🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕

Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now