SKIP TO MAIN CONTENT

កម្ពុជាបញ្ជូនទ័ពមួកខៀវជិត ២០០នាក់ ទៅប្តូរវេនក្នុងបេសកកម្មនៅប្រទេសម៉ាលី

Cambodia peace keeping troops.jpg
កម្ពុជា បញ្ជូនទ័ពមួកខៀវជិត ២០០នាក់ ទៅប្តូរវេន ក្នុងបេសកកម្ម នៅប្រទេសម៉ាលី

កាលពីយប់ថ្ងៃទី៥ ខែធ្នូ កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវប្តូរវេន ចំនួនជិត ២០០នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

កាលពីយប់ថ្ងៃទី៥ ខែធ្នូ កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវប្តូរវេន ចំនួនជិត ២០០នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។


អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចាត់ទុកថា ការចេញទៅបេសកកម្មរបស់កងទ័ពកម្ពុជា នាពេលនេះ គឺជាមោទកភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិកម្ពុជា ដែលទទួលបានទំនុកចិត្តពីអង្គការសហប្រជាជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពលើពិភពលោក។

គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២នេះ កម្ពុជាធ្លាប់បានរួមចំណែក បញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង ៧ពាន់នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩។

បច្ចុប្បន្ន កម្ពុជា មានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now