កាលពីថ្ងៃទី២៣ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរ ទៅកាន់តំបន់ព្រំដែនជម្លោះជាមួយថៃ នៅខេត្តព្រះវិហារ ដោយមិនប្រកាសឱ្យដឹងជាមុនឡើយ។ ជាមួយឯកសណ្ឋានកងទ័ព ថ្នាក់នាយឧត្តមសេនីយ៍ ផ្កាយមាស ៤ លោកនាយករដ្ឋមន្រ្តី បានជួបសួរសុខទុក្ខកងទ័ពកម្ពុជា នៅជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១២០០គ្រួសារ ដែលបានជម្លៀសដោយស្ម័គ្រចិត្តពីតំបន់ប្រឈម តាមព្រំដែន មកកាន់មណ្ឌលសុវត្ថិភាព ដែលកម្ពុជា រៀបចំនៅក្នុងវត្តពោធិ៍ ៥០០០ដើម នៅក្នុងខេត្តព្រះវិហារ។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





