SKIP TO MAIN CONTENT

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក

PM Hun Manet and his wife off to​ UN General Assembly in US.jpg

កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ចាកចេញពីភ្នំពេញ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងស្ថិតនៅអាមេរិក រហូតដល់ថ្ងៃទី២៥ ខែកញ្ញា។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ចាកចេញពីភ្នំពេញ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងស្ថិតនៅអាមេរិក រហូតដល់ថ្ងៃទី២៥ ខែកញ្ញា។


លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នឹងឡើងថ្លែងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើ «វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព»។ នេះបើតាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

អំឡុងពេលលោក ហ៊ុន ម៉ាណែត ឡើងយន្តហោះ ចាកចេញពីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា លោក មាស សោភ័ណ្ឌ បានលើកឡើងថា ខ្លឹមសារនៃសុន្ទរកថារបស់លោក ហ៊ុន ម៉ាណែត ដែលនឹងឡើងថ្លៃងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗ ចំនួន ៣ រួមមាន៖ បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព SDGs។

ជាមួយគ្នានេះ អ្នកនាំពាក្យ ក៏បានបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក ពេលនេះ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន។

( សំឡេង )

សូមរម្លឹកថា នៅមុនដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាពេលនេះ លោក ហ៊ុន ម៉ាណែត បានប្រកាសតាមវេទិកាសាធារណៈជាច្រើន អំពីគម្រោងរបស់ពលរដ្ឋខ្មែរមួយចំនួន គ្រោងជួបជុំធ្វើបាតុកម្ម ប្រឆាំងរូបលោក។ លោក ហ៊ុន ម៉ាណែត បានប្រកាសឱ្យមានការគោរពសិទ្ធិរបស់លោក និងអ្នកគាំទ្រលោក រួមទាំងការគោរពច្បាប់របស់អាមេរិកផង។

ប៉ុន្តែលោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាជំនាញយោធា និងសេដ្ឋកិច្ច នៅអាមេរិក ក៏បានបញ្ជាក់ថា លោក មិនគាំទ្រឱ្យក្រុមអ្នកគាំទ្ររូបលោក ធ្វើបាតុកម្ម ប្រឆាំងនឹងបាតុកម្ម របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលប្រមូលផ្តុំតវ៉ាប្រឆាំងវត្តមានរបស់លោក នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាពេលនេះទេ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now