កាលពីថ្ងៃទី១១ ខែមករា ព្រះរាជអាជ្ញាតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើមន្ត្រីប៉ូលិសសក្តិ៤ ម្នាក់ ចំនួនពីរបទល្មើស គឺទី១.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងទី២.ប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ដោយអាជ្ញាធរសាធារណៈ។
បន្ទាប់ពីចោទប្រកាន់ ប៉ូលិសស័ក្តិ៤នោះ ត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ដើម្បីរង់ចាំការស៊ើបអង្កេត។
ប៉ូលិសស័ក្តិ៤នោះ បានប្រើអំពើហិង្សា ទៅលើមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ដោយសារតែមន្ត្រីចរាចរណ៍នោះ បានឃាត់រថយន្តរបស់ប៉ូលិសស័ក្តិ៤ ដែលបើកខុសច្បាប់ នៅតាមផ្លូវ ម្តុំត្រឡោកបែក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ៕






