ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ការចាប់ខ្លួនលោក ឌឿន ឆាន ចៅសង្កាត់រងទី២នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មកពីគណបក្សភ្លើងទៀន គឺជាការអនុវត្តតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ូលិសរាជធានីភ្នំពេញ ទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ឡេង វ៉ាន់ឌី ដែលបានប្តឹងចោទថា លោក ឌឿន ឆាន បានប្រព្រឹត្តសកម្មភាពក្លែងបន្លំឯកសារសាធារណៈ។ ចំណែកគណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពចាប់ខ្លួនសកម្មជនរបស់ខ្លួននេះ ថាមានគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សកម្មជនគណបក្សភ្លើងទៀន នៅទូទាំងប្រទេស។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





