កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជា លោកព្រាប សុវត្ថិ បាននាំយកនូវជោគជ័យយ៉ាងសម្បើម វិលត្រឡប់ទៅមាតុភូមិកំណើតវិញ បន្ទាប់ពីការសម្តែងនៅតាមបណ្តាក្រុងធំៗជាច្រើនដែលមានប្រជាជនខ្មែរយើងរស់នៅ ដូចជា ម៉ែលប៊ិន ស៊ីដនី អាឌឺឡែត និង ប្រ៊ីសប៊ិន។
មុនពេលចេញដំណើរ តារាចម្រៀងទាំងបួនរូបរបស់មូលនិធិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលី គឺ លោក ព្រាបសុវត្ថិ លោក ពេជ្រ រដ្ឋា កញ្ញា សោម ស្រីនាថ និង កញ្ញា ចំរើន សុភ័ក្រ្ត ក៏បានរៀបរាប់ប្រាប់ SBS ខ្មែរ ពីក្តីនឹករលឹក ចំពោះការទទួលនូវការស្វាគមន៍ គាំទ្រយ៉ាងកក់ក្តៅពីសំណាក់ពលរដ្ឋខ្មែរនៅក្នុងប្រទេសអូស្រ្តាលី យើងនេះផងដែរ។
សូមចុចស្តាប់នូវបទសម្ភាសន៍ទាំងស្រុង រវាង លោក ខឹម សារឹម និង តារាទាំង៤ដួង។
Share





