នៅក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងមានសមត្ថកិច្ច បើកការស៊ើបអង្កេតឡើងវិញ ពីករណីជម្លោះដីធ្លី នៅខេត្តព្រះសីហនុ ដែលនាំដល់កងកម្លាំងប្រដាប់អាវុធ ប្រើអំពើហិង្សាលើប្រជាពលរដ្ឋ កាលពីដើមខែកុម្ភៈនេះ។
មេបញ្ជាការកងទ័ពប្រចាំខេត្តព្រះសីហនុ និងអភិបាលរងខេត្ត ២រូប ប្រឈមនឹងការដកតំណែង បើសិនជារកឃើញកំហុស ក្នុងការបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ រួមមានទាហាន និងប៉េអឹម ប្រើអំពើហិង្សា វាយ និងបាញ់លើប្រជាពលរដ្ឋមែននោះ។
Share





