វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត បានដឹកពីចិនមកដល់កម្ពុជាហើយ

Source: Meng Phalla
កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម ចំនួន១លានដូសបន្ថែមទៀត ត្រូវបានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាហើយ។ ក្រៅពីវ៉ាក់សាំង ដែលមកដល់លើកនេះ នៅក្នុងអំឡុងខែកក្កដា និងខែសីហាខាងមុខ កម្ពុជានឹងត្រៀមទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ សរុបប្រមាណ ៨លានដូសទៀត ដែលធ្វើអោយចំនួនវ៉ាក់សាំងគ្រប់សម្រាប់ផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ ១០លាននាក់។
Share