ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថា អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត។ អ្នកឆ្លងថ្មីទាំង ៤នាក់ គឺជាអ្នកធ្លាប់ទៅហាង Zando នៅបឹងកេងកង អ្នកទៅហាង Pedro និងបុគ្គលិកហាង Pedro ២នាក់ទៀត។
សូមរម្លឹកថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៨នាក់ហើយ។ រីឯអ្នកធ្វើតេស្តសរុបមានជាង ១១០០០នាក់៕
Share




