ព្រឹកព្រលឹមថ្ងៃទី១១ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ថ្មី ចំនួនម្នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ នោះគឺស្ត្រីជនជាតិខ្មែរ ឈ្មោះ ទីម ស្រីពេជ្រ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។
គិតមកដល់ព្រឹកថ្ងៃទី១១ ខែធ្នូនេះ អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានចំនួន ៤០នាក់ហើយ ក្នុងនោះមានស្ត្រី ១៩នាក់ និងប្រុស ២១នាក់៕
Share




