Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជាស្នើសុំថៃ បញ្ជូន​ឧក្រិដ្ឋជន​ម្នាក់ ឈ្មោះ សម សេរី មកកម្ពុជា

Sam Sery

ក្រសួងការបរទេស ក្រសួងការពារជាតិ និងនគរបាលជាតិ របស់ប្រទេសកម្ពុជា បានផ្ញើលិខិត ដាច់ដោយឡែកពីគ្នា ទៅកាន់រដ្ឋាភិបាល និងប៉ូលិសថៃ កាលពីថ្ងៃទី២៦ ខែមេសា ដើម្បីស្នើសុំឲ្យថៃបញ្ជួនឧក្រិដ្ឋជនម្នាក់ ឈ្មោះ សម សេរី មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីបានអនុវត្តទោសរួចរាល់ នៅប្រទេសថៃ។ នេះបើតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។


Published

By Meng Phalla

Source: SBS



Share this with family and friends


ក្រសួងការបរទេស ក្រសួងការពារជាតិ និងនគរបាលជាតិ របស់ប្រទេសកម្ពុជា បានផ្ញើលិខិត ដាច់ដោយឡែកពីគ្នា ទៅកាន់រដ្ឋាភិបាល និងប៉ូលិសថៃ កាលពីថ្ងៃទី២៦ ខែមេសា ដើម្បីស្នើសុំឲ្យថៃបញ្ជួនឧក្រិដ្ឋជនម្នាក់ ឈ្មោះ សម សេរី មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីបានអនុវត្តទោសរួចរាល់ នៅប្រទេសថៃ។ នេះបើតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។


លោក សម សេរី ប្រធានចលនារណសិរ្សរំដោះ​​ជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួន កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ដោយសារតែ​រស់នៅប្រទេសថៃ​ លើសថ្ងៃកំណត់ ក្នុងទិដ្ឋាការ។  

ឧក្រឹដ្ឋជន ឈ្មោះ សម សេរី ជាជនជាតិខ្មែរ មានសញ្ជាតិដាណាម៉ាក​​ ត្រូវបានតុលាការកម្ពុជា កាលពីឆ្នាំ២០១៤ បានចេញសាលក្រមស្ថាពរកាត់ទោសកំបាំងមុខ រួមនឹងអ្នកពាក់ព័ន្ធ ៥ នាក់​ទៀត ដាក់ពន្ធនាគារជាច្រើនឆ្នាំ ពីបទពាក់ព័ន្ធអំពើញុះញង់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

យ៉ាងណាក៏ដោយ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ​មានសង្ឃឹមថា ថៃនឹងយល់ព្រមតាមសំណើរបស់កម្ពុជា​ ព្រោះប្រទេសទាំងពីរ មានកិច្ចព្រមព្រៀមបត្យាប័ន បញ្ជូនអ្នកទោសឲ្យគ្នាទៅវិញទៅមកយូរឆ្នាំមកហើយ។ ក្នុងពេលជាមួយគ្នានេះ ក៏មានដំណឹងថា រដ្ឋាភិបាលប្រទេសដាណាម៉ាក ក៏បានស្នើ​សុំ​ឲ្យថៃ បញ្ជូនបុរស​ឈ្មោះ សម សេរី នេះ ទៅកាន់ប្រទេសដាណាម៉ាក ដោយសារតែបុរសនេះ មានសញ្ជាតិដាណាម៉ាក។​

សូមរម្លឹកថា លោក សម សេរី ​ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងឲ្យមានការផ្ដួលរំលំរាជរដ្ឋាភិបាល និងការរៀបចំគម្រោងប្រព្រឹត្តិអំពើភេវរកម្ម តាមរយៈការបង្កើតរដ្ឋាភិបាលស្រមោល ដោយ​មានបណ្ដាញ នៅប្រទេសថៃ និងនៅកម្ពុជា។

នៅ​មុនពិធីបុណ្យចូលឆ្នាំខ្មែរ លោក​នាយករដ្ឋមន្រ្តី ហ៊ុនសែន​ បានប្រកាសជាសាធារណៈនូវផែនការ​របស់ឈ្មោះ​ សម សេរី ដែលរៀបចំបំផ្ទុះនៅវត្តភ្នំ ក្នុង​រាជធានីភ្នំពេញ និងនៅខេ្តត​សៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ប៉ុន្តែ​ផែនការនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ទាន់ពេលវវេលា៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now