ក្រសួងទេសចរណ៍បានប្រកាសថា ពិធីបុណ្យសមុទ្រលើកទី៦ ឆ្នាំ២០១៧ នៅខេត្តកែប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ប្រារព្ធឡើងក្រោមប្រធានបទ “ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន”។
បើតាមក្រសួងទេសចរណ៍ ពិធីបុណ្យសមុទ្រឆ្នាំនេះមានសកម្មភាព ៤សំខាន់ៗ៖
១-ការផ្សាយបន្តផ្ទាល់របស់ស្ថានីយវិទ្យុ និងទូរទស្សន៍នានា នូវការសម្តែងទស្សនីយភាពសិល្បៈកម្ពុជា និងអន្តរជាតិ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៦ ព្រមទាំងក្បួនព្យុហយាត្រា
២-មហោស្រពអន្តរជាតិម្ហូបអាហារ ស្រាវ និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ
៣-ការតាំងពិព័រណ៍ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក
៤-សកម្មភាពកីឡាលើទឹក និងលើឆ្នេរសមុទ្រ៕





