SKIP TO MAIN CONTENT

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ាន-ស៊ីហ្គេម

Cambodia SEAGames2023.jpg

កម្ពុជា បានធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានប្រទេសជាសមាជិកអាស៊ានទាំង ១០ចូលរួម រួមទាំងប្រទេសទីម័រខាងកើត ដែលជាប់ប្រទេសអាស៊ាន និងកំពុងស្នើសុំចូលជាសមាជិកអាស៊ាន។ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នឹងធ្វើឡើង នៅថ្ងៃទី៥ ខែឧសភា ហើយបិទបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

កម្ពុជា បានធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានប្រទេសជាសមាជិកអាស៊ានទាំង ១០ចូលរួម រួមទាំងប្រទេសទីម័រខាងកើត ដែលជាប់ប្រទេសអាស៊ាន និងកំពុងស្នើសុំចូលជាសមាជិកអាស៊ាន។ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នឹងធ្វើឡើង នៅថ្ងៃទី៥ ខែឧសភា ហើយបិទបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា។


ក៏ប៉ុន្តែនៅមុនពិធីបើកផ្លូវការនេះ គឺមានកីឡាមួយចំនួន បានប្រកួតជាបណ្តើរៗហើយ ចាប់តាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះ រួមមាន៖ អុកចត្រង្គ បាល់ទាត់បុរស គ្រីឃីត ហុកគី ទូកក្តោង បាល់ទាត់នារី កីឡាឧបសគ្គ បាល់ទះ ជឺជីតស៊ូ និងគុនល្បុក្កតោ ជាដើម។

សូមរម្លឹកថា ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅពេលនេះ មានកីឡា ៣៧ប្រភេទ និង ៥៨៦វិញ្ញាសា។ កម្ពុជា បានចំណាយជាង ១០០លានដុល្លារ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម នាពេលនេះ ដោយកម្ពុជា មិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃអាហារ ការស្នាក់នៅនិងការធ្វើដំណើររបស់ប្រតិភូកីឡាបរទេស ដែលមកចូលរួមប្រកួតនៅកម្ពុជា រួមទាំងការមិនយកថ្លៃលក់សិទ្ធិផ្សាយបន្តពីព្រឹត្តិការណ៍ស៊ីហ្គេមនេះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីវត្ថុបំណងរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោក ដែលរៀបចំកីឡាប្រចាំតំបន់អាស៊ាន ស៊ីហ្គេម ហើយមិនយកថ្លៃអ្វីៗទាំងអស់ យ៉ាងដូច្នេះថា៖ ( សំឡេង )


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now