SKIP TO MAIN CONTENT

កម្ពុជាបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអ.ស.ប ថ្កោលទោសរុស្ស៊ីយកទឹកដីអ៊ុយក្រែន

UN NKorea
Image: United Nations representatives vote to impose new sanctions on North Korea (AAP) Source: AAP

កម្ពុជា បានបញ្ជាក់ជំហរយ៉ាងច្បាស់ ដោយបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការថ្កោលទោសលើការបញ្ចូលតំបន់ចំនួន ០៤ របស់ប្រទេសអ៊ុយក្រែន ទៅជារបស់ប្រទេសរុស្ស៊ី។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

កម្ពុជា បានបញ្ជាក់ជំហរយ៉ាងច្បាស់ ដោយបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការថ្កោលទោសលើការបញ្ចូលតំបន់ចំនួន ០៤ របស់ប្រទេសអ៊ុយក្រែន ទៅជារបស់ប្រទេសរុស្ស៊ី។


ជំហររបស់កម្ពុជានេះ បានធ្វើឡើង ខណៈដែលប្រទេសវៀតណាម ថៃ និងឡាវ ដែលជាប្រទេសជាប់ព្រំដែនកម្ពុជា បានបោះឆ្នោតអនុប្បវាទ។

 

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ ដើម្បីថ្កោលទោសរុស្ស៊ី ចំពោះ “ការប៉ុនប៉ងកាត់យកដោយខុសច្បាប់” នូវតំបន់ចំនួន ៤ របស់ប្រទេសអ៊ុយក្រែន។ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានទាមទារឱ្យរុស្ស៊ី ដែលបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ៧ខែមកហើយ ត្រូវលុបចោលនូវផែនការកាត់យកទឹកដីអ៊ុយក្រែននេះ ជាបន្ទាន់។

លទ្ធផលបោះឆ្នោតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន១៩៣ប្រទេស រួមមាន៖ ១៤៣ប្រទេស គាំទ្រការថ្កោលទោសរុស្ស៊ី ៥ប្រទេស ជំទាស់មិនឱ្យថ្កោលទោសរុស្ស៊ី ហើយ ៣៥ប្រទេស អនុប្បវាទ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now