ក្រៅពីការបន្តរាយលួសបន្លា និងកុងតឺន័រ ព័ទ្ធយកដី និងផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលនេះ យោធាថៃ បានបន្តវាយកម្ទេចបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរ និងអគាររដ្ឋបាលរបស់កម្ពុជា នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅតំបន់ភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ យោធាថៃ ក៏បានជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងចាក់ដីលុបស្រះទឹក។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕





