រហូតដល់ល្ងាចថ្ងៃទី៩ ខែធ្នូម្សិលមិញ កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា យោធាថៃ បានបន្តប្រើប្រាស់អាវុធគ្រប់ធុន មានកាំភ្លើងធំ រហូតដល់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែក និងបាញ់ចូលជ្រៅ ក្នុងទឹកដីកម្ពុជា ព្រមទាំងភូមិស្រុករបស់ប្រជាពលរដ្ឋខ្មែរ រហូតដល់ ២៨គ.ម ពីព្រំដែន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ។ សរុប ៣ថ្ងៃ គិតចាប់ពីរសៀលថ្ងៃអាទិត្យ ទី៧ ខែធ្នូ មកដល់ល្ងាចថ្ងៃទី៩ ខែធ្នូ ការវាយប្រហាររបស់ថៃ បានបណ្តាលឱ្យពលរដ្ឋខ្មែរ ស្លាប់ ៧នាក់ និងរបួស ២០នាក់។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





