កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសបដិសេធនូវការផ្សាយរបស់កាសែតថៃ Khaosod English ដែលលើកឡើងថា "ទាហានជើងទឹកថៃ រឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា" ខណៈការពិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ទីតាំងដែលកាសែតថៃចុះផ្សាយនោះ គឺជា "ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក" ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





