ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំនៅថ្ងៃសុក្រនេះ ជុំវិញជម្លោះដែលកំពុងកើនឡើងរវាងប្រទេសកម្ពុជា និងថៃ។ ស្របពេលដែល លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមានប្រសាសន៍ថា អូស្ត្រាលីមានការ ព្រួយបារម្ភយ៉ាងខ្លាំង ដោយការកើនឡើងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ខណៈដែលលោកស្រីបានជំរុញឱ្យអ្នកធ្វើដំណើរ គិតសារឡើងវិញអំពីដំណើរទៅលេងតំបន់មួយចំនួន។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





