Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

គ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំងនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ

Traffic accident in Cambodia

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបន្តកើនឡើង Credit: Meng Phalla

ក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ នៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាព គួរឱ្យព្រួយបារម្ភ នាឆ្នាំ២០២៤ នេះទៀត។


Published

By Meng Phalla

Source: SBS


Share this with family and friends


ក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ នៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាព គួរឱ្យព្រួយបារម្ភ នាឆ្នាំ២០២៤ នេះទៀត។


លោក ស សុខា បានលើកឡើងពីការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់នៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលធៀបនឹង ១៥ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃ មានតិចជាងការស្លាប់ដោយសារអាវុធជាតិផ្ទុះ ឬមីន និងមេរោគអេដស៍ ប៉ុន្តែ ១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍ បាន និងកំពុងបន្តឈរខ្ពស់ គួរបារម្ភជារៀងរាល់ឆ្នាំ។

ភ្ជាប់នឹងការគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលទើបបញ្ចប់ទៅថ្មីៗនេះ លោក ស សុខា ក៏បានបង្ហាញការកត់សម្គាល់ថា កាលពីឆ្នាំ២០២៣ ស្វីស ដែលមានប្រជាជនជាង ៨លាននាក់ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តែជាង ៤០នាក់ ខណៈអាល្លឺម៉ង់ មានប្រជាជនជាង ៨០លាននាក់ មានអ្នកស្លាប់ប្រមាណតែ១៥០នាក់ ស្របពេលកម្ពុជា ដែលមានប្រជាជនជាង ១៦លាននាក់ មានអ្នកស្លាប់ជាង ១ ០០០នាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា មកដល់ដើមឆ្នាំ២០២៤ នេះ ជាមធ្យម កម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ ៩លើក ក្នុង ១ថ្ងៃ បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ ៤នាក់ ជារៀងរាល់ថ្ងៃ។

លោក ទូច សុខៈ ( សំឡេង )

ចំពោះមុខគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាដូច្នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តអំពាវនាវដោយទទូច ទៅកាន់ភាគីពាក់ព័ន្ធ សូមបន្តគាំទ្រការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមគ្នានឹងស្មារតីនៃការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ចាប់ពីមិត្តភក្ដិ ក្រុមគ្រួសារ សហគមន៍ សាលារៀន សាសនា អង្គភាពបំពេញការងាររដ្ឋ និងឯកជន ដោយផ្ដោតលើគោលការណ៍សំខាន់ៗ ដូចជា ចេះបើកបរឱ្យបានត្រឹមត្រូវ មានសីលធម៌ មិនលើសល្បឿន មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន ត្រូវពាក់មួក ឬខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវប្រកាន់ស្ដាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ជាប្រចាំ ជាដើម៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now