កម្ពុជា ជំរុញប្រទេសសមាជិកអាស៊ាន ពន្លឿននូវការរៀបចំសន្ធិសញ្ញាប្រឆាំងការជួញដូរអាវុធ

EU Arms Trade Treaty

Source: Meng Phalla

តំណាងប្រទេសកម្ពុជា ដែលក្នុងនាមជាប្រទេសស្ថាបនិកនៃសន្ធិសញ្ញា ស្តីពី ពាណិជ្ជកម្មអាវុធ បានប្រកាសថា នឹងជំរុញអោយបណ្តាប្រទេសសមាជិកអាស៊ាន បញ្ចប់ការរៀបចំសន្ធិសញ្ញា ស្តីពី ពាណិជ្ជកម្មអាវុធ នៅក្នុងតំបន់អាស៊ាន។


លោក សៀង ឡាប្រេស្ស ​ទីប្រឹក្សា​រដ្ឋាភិបាល​​ បានបញ្ជាក់ថា ការជំរុញរបស់កម្ពុជានេះ គ្រោងធ្វើឡើង នៅក្នុងកិច្ចប្រជុំស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ នៅប្រទេសម៉ាឡេស៊ី នាខែកញ្ញា​ខាងមុខ។

( សំឡេងលោក សៀង ឡាប្រេស )

​លោក សៀង ឡាប្រេស្ស ​ទីប្រឹក្សា​រដ្ឋាភិបាល​​ និង​ជា​ប្រធាន​កិច្ចប្រជុំ​មន្ត្រីជាន់​ខ្ពស់​ស្តីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​របស់រាជរដ្ឋាភិបាល​កម្ពុជា បានថ្លែងដូច្នេះ ​នៅក្នុងសិក្ខាសាលា ស្ដីពី ទិសដៅសកម្មភាពទី២ នៃ​កម្មវិធីផ្សព្វផ្សាយរបស់សហភាពអឺរ៉ុប ស្ដីពី សន្ធិសញ្ញាពាណិជ្ជកម្មអាវុធ កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

 សិក្ខាសាលានេះ សហការរៀបចំដោយសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដែល​​ជា​​ម្ចាស់ជំនួយ ​​​ដើម្បី​ពិភាក្សាបន្ថែម ​ក្នុង​ការ​បង្កើត​ច្បាប់​អន្តរជាតិ ដាក់ទោស​អ្នក​រត់ពន្ធ​អាវុធខុសច្បាប់ និង​​អំពី​គន្លឹះ​ផ្សេងៗ​នៃ​យុទ្ធសាស្ត្រ​ទប់ស្កាត់ ​ចំពោះ​ការ​រត់ពន្ធ​នូវ​អាវុធ​ខុសច្បាប់​នេះផងដែរ​។

ជាការកត់សម្គាល់​ សន្ធិសញ្ញា​អន្តរជាតិ ​ស្តីពី ​ការ​ជួញដូរ​អាវុធ​ត្រូវ​បាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ អនុម័ត​ជា​ផ្លូវ​ការ​ កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នំា​២០១៣ និងបាន​ចូល​ជា​ធរមាន នៅ​​ក្នុង​ខែ​ធ្នូ ឆ្នំា​២០១៤​។ ​សន្ធិសញ្ញា​នេះ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយរដ្ឋាភិបាលចំ​នួន ១៣០ ​ប្រទេស។ ក៏ប៉ុន្តែរហូតដល់ខែមិថុនា ឆ្នាំ២០១៨ នេះ ទើប​​តែ​​មាន ៦០ ​ប្រទេស​​ប៉ុណ្ណោះ​ ដែល​បាន​​ផ្ដល់​​សច្ចាប័ន យក​​មក​អនុវត្ត​​៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service