កម្ពុជានឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅ៣ខេត្ត ខណៈដែលចំនួនអ្នកចាក់វ៉ាក់សាំងបានជាង ៩៥%

Source: Meng Phalla
យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅកម្ពុជា បានចាប់ផ្តើម កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ពេលនេះ ចំនួនអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រេចបានជាង ៩៥%ហើយ។ ក្នុងនោះ កម្ពុជា បានសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងខេត្ត ៣ គឺខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកែប។ ចំណែកខេត្តប៉ៃលិន កំពុងស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបិទបញ្ចប់យុទ្ធនាការចាក់វ៉ា់ក់សាំង ដល់មនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
Share