ប្រទេសកម្ពុជា នឹងបញ្ជូនក្រុមការងារសិល្បៈមួយក្រុម ទៅចូលរួមសម្តែង ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។ គម្រោងបញ្ជូនប្រតិភូកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍តំបន់ ជាលើកទី២ នេះ ធ្វើឡើង តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី។
Share





