កម្ពុជារកឃើញអ្នកផ្ទុកវីរុសកូវីត១៩ ជាសះស្បើយហើយលាប់ឡើងវិញ

Covid 19 patient in Cambodia

Source: Facebook

ថ្ងៃទី៩ ខែមេសា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីករណីថ្មីមួយ មិនធ្លាប់មានពីមុនមក នោះគឺការរកឃើញអ្នកផ្ទុកវីរុសកូវីត ១៩ ដែលកន្លងទៅ បានព្យាបាលជាសះស្បើយហើយ តែបែរជាលាប់កើតជំងឺនេះឡើងវិញ។


សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បង្ហាញថា ករណីលាប់ជំងឺកូវីដ១៩ ឡើងវិញនេះ កើតលើបុរសខ្មែរ អាយុ ៤០ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណឫស្សីកែវ រាជធានីភ្នំពេញ។ បុរសខ្មែរ កាន់សាសនាឥស្លាមនេះ ទទួលបានលទ្ធផល​តេស្តវិជ្ជមានវីរុសកូវីឌ១៩ ដែលគាត់បានលាប់ជំងឺនេះម្តងទៀត បន្ទាប់បី​ធ្វើតេស្ត ក្រោយពេលគាត់ជាសះស្បើយបាន ១៥ថ្ងៃរួចមក។ នៅពេលនេះ គាត់ត្រូវបានដាក់​ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរសូវៀត​។

កាលពី​ថ្ងៃទី៩មេសា ក្រសួងសុខាភិបាល ក៏បានប្រកាសពីការរកឃើញស្ត្រី​ជនជាតិចិនម្នាក់ អាយុ ៣០ឆ្នាំ ជាភ្ញៀវទេសចរ និងចង់រកស៊ីបើកហាងនៅកម្ពុជា ដែលស្នាក់នៅបណ្តោះអាសន្ន នៅភ្នំពេញ បានឆ្លងជំងឺកូវីដ១៩ ដោយសារប៉ះពាល់​ផ្ទាល់ជាមួយគូសង្សារ ជាបុរសជនជាតិចិន និងស្ត្រីជនជាតិវៀតណាម​​ ដែលផ្ទុកវីរុសកូវីដ១៩​។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៩មេសា ក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៦នាក់ថែមទៀត ដែលនាំ​ឲ្យចំនួន​អ្នកជាសះស្បើយពីជំងឺកូវីដ១៩ នៅកម្ពុជា​ កើនឡើងដល់ ៦៨នាក់ ត្រូវជាជាង ៥៧% ធៀបនឹងចំនួន​អ្នកមានវីរុសកូវីដ១៩ ទាំងអស់នៅកម្ពុជា ចំនួន ១១៨នាក់​។ នៅកម្ពុជា ពុំទាន់មានអ្នកជំងឺកូវីដ១៩ ណាម្នាក់ បាត់បង់ជីវិតនៅឡើយទេ៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now