Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជា​ចាប់​ផ្តើម​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈនិង​បច្ចេកទេស​ដល់​យុវជន​ក្រីក្រ

កម្ពុជាចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់​យុវជន​មកពីគ្រួសារ​ក្រីក្រ

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។


Published

By Meng Phalla

Source: SBS


Share this with family and friends


កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។


កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ នឹងធ្វើឡើងដល់យុវជន ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលក្នុងនោះ៖

១. សិក្សាដោយមិនបង់ថ្លៃ

២. ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល

៣. ទទួលបានវិញ្ញាបនបត្រ និងការរៀនបន្ត

៤. ឱកាសប្រឹក្សាការងារ និងទទួលបានការងារធ្វើ

កម្មវីធីបណ្តុះបណ្តាលនេះ គឺផ្តោតលើវិស័យចំនួន១០ មាន ៣៨មុខជំនាញ រួមមាន វិស័យសំណង់, អគ្គិសនី, អេឡិចត្រូនិច, បរិក្ខាក្តៅ និងត្រជាក់, មេកានិចទូទៅ និងមេកានិចរថយន្តទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិឧស្សាហកម្ម ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន។

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

ចំណែក “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត” ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកាដែរនោះ គឺអាចឱ្យប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុករបស់សមាជិក ប.ស.ស ដែលជាកម្មករនិយោជិត ក្នុងវិស័យឯកជន នៅកម្ពុជា ក៏អាចបង់ភាគទាន ប.ស.ស ដើម្បីទទួលនូវការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃផងដែរ។

( សំឡេង )

តាមសេចក្តីប្រកាស សហព័ទ្ធ ( ប្តី ឬប្រពន្ធ ) និងកូនក្នុងបន្ទុករបស់សមាជិកប.ស.ស ដែលជាកម្មករនិយោជិត ក្នុងវិស័យឯកជន និងបុគ្គលិកស្វ័យនិយោជន៍ ត្រូវកំណត់ស្មើនឹង ២,៦% នៃប្រាក់ចំណូលជាប់ភាគទានរបស់សាមីជន។ ប្រាក់ចំណូលជាប់ភាគទាន ត្រូវកំណត់ស្មើនឹង ៦០ម៉ឺនរៀល ឬស្មើប្រមាណ ១៥០ដុល្លារអាមេរិក។ ដូច្នេះប្រពន្ធ ឬប្តី និងកូនក្នុងបន្ទុករបស់សមាជិកប.ស.ស គឺត្រូវបង់ភាគទាន ម្នាក់ ១៥៦០០រៀល ស្មើប្រមាណជា ៤ដុល្លារអាមេរិក ក្នុង ១ខែ នឹងទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។

សូមរម្លឹកថា ចាប់ពីថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២៣នេះតទៅ រាជរដ្ឋាភិបាល ក៏បានពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ប.ស.ស ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ដែលជាមន្ត្រីរាជការសាធារណៈផងដែរ។

នោះគឺបើជាប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុករបស់មន្ត្រីរាជការសាធារណៈ នៅកម្ពុជា ដែលជាសមាជិកប.ស.ស គឺទទួលបានប.ស.ស ផ្នែកថែទាំសុខភាព ដើម្បីពិនិត្យ-ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាល ជាអ្នកបង់ជំនួស៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now