លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ នៅជិតតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥។ Source: EPA / KITH SEREY/EPA/AAP Imageចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ដើមសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល និងបានសម្រេចដកសិទ្ធិលោក រ៉ុង ឈុន មិនឱ្យបោះឆ្នោត និងមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ ពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គម និងបទមិនរាងចាល ដោយសារតែអតីតប្រធានសមាគមគ្រូបង្រៀន និងជាអ្នកនយោបាយរូបនេះ បានអត្ថាធិប្បាយអំពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម។
ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ដើមសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល និងបានសម្រេចដកសិទ្ធិលោក រ៉ុង ឈុន មិនឱ្យបោះឆ្នោត និងមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ ពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គម និងបទមិនរាងចាល ដោយសារតែអតីតប្រធានសមាគមគ្រូបង្រៀន និងជាអ្នកនយោបាយរូបនេះ បានអត្ថាធិប្បាយអំពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕