លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក សាលើមសៃ គុំម៉ាស៊ីត ( Saleum xai Kommasith) រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ បានឯកភាពគ្នា ៤ ចំណុច លើការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ឡាវ។
ក្នុងនោះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានប្រគល់លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យនាយករដ្ឋមន្ត្រីឡាវ ចុះហត្ថលេខា ហើយផ្ញើជូនប្រធានាធិបតីប្រទេសបារាំង ដើម្បីសុំឯកសារផែនទីព្រំដែនកម្ពុជា-ឡាវ។
Share




