Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ មីនា

Military excercise in Cambodia

កងទ័ពកម្ពុជា និងកងទ័ពចិន នឹងធ្វើលំហាត់សមយុទ្ធរួមគ្នា ដែលមានឈ្មោះថា “នាគមាស” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងតំបន់ភូមិសាស្រ្តភ្នំធំម្រះព្រៅ ក្នុងខេត្តកំពង់ស្ពឺ។


Published

By Meng Phalla

Source: SBS



Share this with family and friends


កងទ័ពកម្ពុជា និងកងទ័ពចិន នឹងធ្វើលំហាត់សមយុទ្ធរួមគ្នា ដែលមានឈ្មោះថា “នាគមាស” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងតំបន់ភូមិសាស្រ្តភ្នំធំម្រះព្រៅ ក្នុងខេត្តកំពង់ស្ពឺ។


សមយុទ្ធយោធា នាគមាស ឆ្នាំ២០១៨នេះ ​នឹងត្រូវប្រើប្រាស់ ឧទ្ធម្ភាគចក្រ សរុបចំនួន ៩គ្រឿង ក្នុងនោះ ឧទ្ធម្ភាគចក្រ ខាងកងទ័ព​កម្ពុជា មានចំនួន ៦គ្រឿង និង​ភាគីចិន មានឧទ្ធម្ភាគចក្រ ចំនួន ៣គ្រឿង ដោយបំពាក់កាំជ្រូចបាញ់ចំគោលដៅថែមទៀតផង​។ ក្រៅពីនោះ ក៏មានការប្រើប្រាស់នូវយោធទ្ធោបករណ៍​ផ្សេងទៀត រួមមាន កាំភ្លើងត្បាល់ រថពាសដែក ថ្មើរជើង និងសព្វាវុធទំនើបផ្សេង។

​នៅក្នុងលំហាត់សមយុទ្ធនេះ ​មានការចូលរួមពីកងទ័ពរំដោះប្រជាជនចិនចំនួន ២១៦នាក់ និងកង​យោធ​ពល​ខេមរភូមិន្ទ ៣០៧នាក់ ផ្សេងពីនេះ មានកងទ័ព​ ២៦៧ នាក់ទៀត ជាអ្នកបម្រើអោយ​លំហាត់សមយុទ្ធ ដូចជា ក្រុម​ការ​ងារ​វិស្វកម្ម ក្រុម​ដឹ​កជញ្ជូន ក្រុម​បញ្ជូន​សារ និងក្រុមអ្នកបកប្រែ ជាដើម។

​កាលពីរសៀលថ្ងៃទី១៣ ខែមីនា  ឧទ្ធម្ភាគចក្ររបស់កងទ័ពចិន ៣គ្រឿង ដែលនឹងត្រូវចូលរួម​ក្នុង​សមយុទ្ធនេះ បានមកដល់មូលដ្ឋានទ័ពអាកាស ក្នុងរាជធានីភ្នំពេញហើយ។

ទន្ទឹមនឹងនេះ ក៏មានការចល័តយោធទ្ធោបករណ៍​នានា បម្រើអោយលំហាត់សមយុទ្ធ ដែលលោក នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន​គណៈកម្មការ​ដឹកនាំ​ធ្វើលំហាត់សមយុទ្ធ ​បានប្រកាសជូន​ដំណឹងដល់ប្រជាពលរដ្ឋ សូមកុំមានការ​ភ្ញាក់​ផ្អើល ចំពោះ​សំឡេងស្នូរផ្ទុះ និងការចល័តយោធទ្ធោបករណ៍នានា ក្នុងតំបន់ភូមិសាស្រ្តភ្នំធំម្រះព្រៅ ក្នុងខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខនេះ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now