តុលាការអះអាងថា លោក សួន សេរីរដ្ឋា ទាក់ទងនឹងចលនារណសិរ្សរំដោះជាតិខ្មែរ

Polices infront of Khmer Power Party  Office

Polices infront of Khmer Power Party Office Source: Cambodian Police Department

កងកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឆែកឆេរទីស្នាក់ការកណ្តាលគណបក្សអំណាចខ្មែរ នៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ដើម្បីរកវត្ថុតាងបន្ថែម។


នៅ​ក្នុង​ការ​ឆែកឆេរ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​បន្ថែម​ទៀត ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​ណា ​បញ្ជាក់​ថា ឯកសារ​ដែល​ប្រមូល​បាន​នោះ ពាក់ព័ន្ធ​ករណី​អ្វីខ្លះ​នោះ​ទេ។​

មន្ត្រី​តុលាការ ​ដែល​អាន​ដីកា​ចុះ​ឆែកឆេរ​ នៅទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ បាន​ឲ្យដឹង​ថា៖ «…លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ មាន​ការ​ពាក់ព័ន្ធ​នឹង​រណសិរ្សរំដោះជាតិ​ខ្មែរ ដែល​បាន​ និង​កំពុង​បង្កើត​រដ្ឋាភិបាល​និរទេស ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​បច្ចុប្បន្ន។

 

 


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now