SKIP TO MAIN CONTENT

ក្មេងស្រីកម្ពុជាម្នាក់អាយុ ១៦ឆ្នាំ ដែលត្រូវបានគេជួញដូរនៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ

Cambodian-woman-rescued-from-china.jpg
ក្មេងស្រីកម្ពុជាម្នាក់ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន

ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ និងត្រៀមបញ្ជូនមកកម្ពុជាវិញឆាប់ៗ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ និងត្រៀមបញ្ជូនមកកម្ពុជាវិញឆាប់ៗ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។


ក្មេងស្រីរងគ្រោះរូបនេះ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ត្រូវបានគេជួញដូរ ពីកម្ពុជា យកទៅលក់នៅប្រទេសចិន ដោយបង្ខាំងនាង ឱ្យនៅតែក្នុងបន្ទប់ អស់រយៈពេល ៦ខែមកហើយ។

ក្មេងស្រីរងគ្រោះ បានរៀបរាប់ ក្នុងខ្លីបវិដេអូ បង្ហោះក្នុងហ្វេសប៊ុក កាលពីថ្ងៃទី៩មីនា ឆ្នាំ២០២៤ ដោយលើកឡើងថា នាងបានចាញ់បោកគេ ដោយត្រូវមេខ្យល់ លួងលោម យកនាងទៅធ្វើការ នៅប្រទេសចិន។ ប៉ុន្តែទៅដល់ប្រទេសចិន នាងត្រូវបានគេយកទៅលក់ ហើយបង្ខំឱ្យយកប្តីចិន និងចាប់នាងឃុំ ក្នុងបន្ទប់ ៦ខែហើយ។

( សំឡេង )

ករណីនេះ ជារឿងថ្មីមួយទៀត ដែលស្ត្រីខ្មែរ ពិសេសក្មេងស្រី នៅតាមបណ្តាខេត្ត តំបន់ជនបទ ត្រូវបានគេលួងលោម ទៅរៀបការប្តីបរទេស ពិសេសប្តីជាជនជាតិចិន ហើយត្រូវបានគេលក់ និងទទួលរងនូវការធ្វើបាបគ្រប់បែបយ៉ាង។

ប៉ុន្តែករណីស្ត្រីខ្មែររៀបការប្តីបរទេសនេះ ក៏មានភាគច្រើន មានសុភមង្គលដែរ បើសិនជាករណីស្របច្បាប់ ដោយមានការដឹងលឺ និងទទួលស្គាល់ពីរាជរដ្ឋាភិបាលប្រទេសសាម៉ីទាំងពីរ។

កន្លងមក អាជ្ញាធរសមត្ថកិច្ចកម្ពុជា បានសហការជាមួយអាជ្ញាធរសមត្ថកិច្ចប្រទេសនានា បានជួយសង្គ្រោះជនរងគ្រោះបានច្រើននាក់ផងដែរ ពីការជួញដូរផ្លូវភេទ និងជួញដូរកម្លាំងពលកម្ម នៅបរទេស ហើយបញ្ជូនត្រឡប់មកកម្ពុជាវិញ ជាបន្តបន្ទាប់ផងដែរ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now