កុមារី លីលី អាយុ៤ឆ្នាំ ជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី២រូបដែលមានបញ្ហាសាច់ដុះនៅម្តុំភ្នែកតាំងពីកំណើត ហើយបានធ្វើដំណើរមកដល់ទីក្រុងម៉ែលប៊ិន កាលពីខែមុន ដើម្បីរង់ចាំការវះកាត់ព្យាបាលនៅក្នុងប្រទេសអូស្រ្តាលីក្រោមជំនួយឧបត្ថម្ភរបស់អង្គការ Children First Foundation។
ក្រោយពីមកដល់ប្រទេសអូស្រ្តាលីអស់រយៈពេលជាងមួយខែមកហើយនោះ លីលីនៅតែមានចិត្តក្លាហាន រង់ចាំទទួលយកការវះកាត់ដោយឥតរារែក ដោយសារតែក្មួយស្រីចង់មានមុខមាត់ស្អាតបាត អាចទៅរៀនសូត្របានដូចក្មេងដទៃ។
ចង់ដឹងអំពីសុខទុក្ខ និងរឿងរ៉ាវរបស់លីលី សូមស្តាប់បទសម្ភាសន៍ជាមួយនឹង អ្នកស្រី រដ្ឋា ដែលជាម្តាយដូចតទៅ។
Share





