ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសពីការដាក់ឲ្យអនុវត្តនូវ កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីគោលដៅស្ថិរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេស។
កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលមានថវិកា ២៧លានដុល្លារសម្រាប់ដោះស្រាយចំពោះការធ្លាក់ចុះតម្លៃស្រូវនាពេលបច្ចុប្បន្ន។ ជាពិសេសដើម្បីឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូប បានធ្លាក់ចុះពីតម្លៃ ៩៩ ម៉ឺន ៥ពាន់រៀល ក្នុង១តោននៅពាក់កណ្តាលខែសីហា មកដល់ប្រហែល ៧៧ម៉ឺនរៀល ក្នុង ១តោននៅក្នុងសប្តាហ៍នេះ។
សូមចុចសំឡេងដើម្បីស្តាប់របាយការណ៍លំអិត។




