SKIP TO MAIN CONTENT

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ

Cambodian Human Rights Committee meets the United Nations Special Rapporteur
Cambodian Human Rights Committee meets the United Nations Special Rapporteur on March 7, 2018. Source: Meng Phalla

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨។


Published

By Meng Phalla

Source: SBS



Skip to podcast episode content

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨។


ក្នុងកិច្ចប្រជុំ នៅរាជធានីភ្នំពេញ​ លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានប្រាប់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជា ជាប្រទេសគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺសម្រាប់តែអ្នកប្រើប្រាស់សិទ្ធិស្របតាមច្បាប់ប៉ុណ្ណោះ។

ក៏ប៉ុន្តែអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានសម្តែងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្រោយវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ កាលពីពេលថ្មីៗនេះ។

យ៉ាង​ណា​ក៏​ដោយ លោក កែវ រ៉េមី បាន​គូស​បញ្ជាក់​ថា ប្រសិន​​បើ​​និ​យាយ​ពី​សិទ្ធិ​មនុស្ស ត្រូវបែងចែកឲ្យបានច្បាស់។ សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​ មាន​លក្ខណៈ​​ល្អ ហើយ​ការ​លើក​ស្ទួយ​សិទ្ធិ ត្រូវដើរទន្ទឹមគ្នានឹងការគោរពច្បាប់។ ​


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now