ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រូពេទ្យនៅតាមមន្ទីរពេទ្យរដ្ឋជាច្រើន តែងតែទទួលរងនូវការរិះគន់អំពីក្រមសីលធម៌ និងវិជ្ជាជីវៈ ពាក់ព័ន្ធនឹងសម្តីអាក្រក់ ហើយព្យាបាល មិនយកចិត្តទុកដាក់ លើប្រជាពលរដ្ឋ ពិសេសជនក្រីក្រ ជាដើម។
នៅពេលនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសជាថ្មីទៀត ដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ រាយការណ៍ចំពោះករណីគ្រូពេទ្យណា ដែលមានអាកប្បកិរិយា មិនសមរម្យជាមួយអ្នកជំងឺ ឬក៏មិនយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ជាដើម។
Share





