រដ្ឋសភានឹងបើកកិច្ចប្រជុំស្តាប់ការបំភ្លឺផ្ទាល់មាត់របស់រដ្ឋមន្ត្រីសុខាភិបាល

Cambodian Minister of Health Mam Bun Heng

Cambodian Minister of Health Mam Bun Heng Source: Flickr IAEA Imagebank Conleth Brady IAEA CC BY-SA 3

រដ្ឋសភា បានសម្រេចឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ការកំណត់ដូច្នេះ គឺក្រោយពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំ កាលពីថ្ងៃទី១៦ ខែធ្នូ។


កាលពីដើមខែធ្នូនេះ ក្រុមអ្នក​​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ បាន​​ធ្វើ​លិខិត​១ច្បាប់ តាមរយៈ​ប្រធាន​រដ្ឋសភា ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន ដើម្បី​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់ ជូន​រដ្ឋ​សភា អំពី​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​​វិស័យ​សុខាភិបាល។​

បញ្ហាទាំងនោះ រួមមាន៖​ ភាពមិន​ប្រក្រតី​ក្រោមការ​ទទួលខុស​ត្រូវ​របស់​ក្រសួង​សុខាភិបាល ការ​ផ្តល់​សេវា​មិន​ត្រឹមត្រូវ​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន វិធានការ​ក្រសួង​ក្នុង​ការ​ពង្រឹង​គុណភាព​ជំនាញពេទ្យ និង​ការអនុវត្ត​ក្រមសីលធម៌ ការ​ចែក​ចាយ និង​គ្រប់គ្រង​សម្ភារពេទ្យ និងថ្នាំពេទ្យ ការ​គ្រប់គ្រង​មន្ទីរ​ពេទ្យឯកជន និង​រថយន្ត​សង្រ្គោះ​បន្ទាន់​ ​និង​​វិធានការ​ក្នុង​ការ​ផ្តល់​សេវា​សុខភាព ដល់​ពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​ប្រសិទ្ធភាព ការ​គ្រប់​គ្រង​ការ​ផលិត និង​ការ​នាំចូល​ថ្នាំ​ពេទ្យ និង​ការb​ គ្រប់គ្រង​ឱសថ​ថ្នាំពេទ្យ​ក្លែងក្លាយ ​ជាដើម៕

 

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service