Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

តំណាងរាស្ត្របក្សប្រឆាំងប្រកាសចូលរួមប្រជុំរដ្ឋសភាឡើងវិញ

National Assembly of Cambodia

National Assembly of Cambodia Source: SBS Khmer

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រកាសថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះកំពុងពិចារណាក្នុងការចូលរួមប្រជុំសភាពេញអង្គឡើងវិញ នៅខែក្រោយ ក្រោមហេតុផលថាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមាន។


Published

Updated

By Meng Phalla

Source: SBS



Share this with family and friends


លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រកាសថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះកំពុងពិចារណាក្នុងការចូលរួមប្រជុំសភាពេញអង្គឡើងវិញ នៅខែក្រោយ ក្រោមហេតុផលថាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមាន។


លោក សុន ឆ័យ បានប្រកាស​ដូច្នេះ បន្ទាប់​ពី​លោក​រួមទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​ទៀត បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ។

សូមរម្លឹកថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​ធ្វើ​ពហិការ ចាប់​តាំង​ពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅពេល​ដែល​លោក​កឹមសុខា ត្រូវបាន​សមត្ថកិច្ច​តាម​រក​ចាប់​ខ្លួន។

យ៉ាងណាក៏​ដោយ កាល​ពី​ថ្ងៃ​ចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការណ៍​បញ្ជូន​ទៅកាន់​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ចូល​សភា​ឡើង​វិញ ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា ដែល​កំពុង​កើត​មាន ជា​ជាង​ការ​ប្រកាស​គម្រាម​ធ្វើ​បាតុកម្ម៕

 

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now