មេដឹកនាំបក្សនយោបាយនៅកម្ពុជាបង្ហាញទស្សនៈផ្ទុយគ្នាលើការគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក

US preseditial candidates - Donal Trump  and Hillary Clinton

US preseditial candidates - Donal Trump and Hillary Clinton Source: AAP

មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅកម្ពុជា រួមមានទាំងលោកនាយករដ្ឋមន្រ្តីហ៊ុនសែន លោកសមរង្ស៊ី និងលោកកឹម សុខា បានបង្ហាញទស្សនៈផ្ទុយគ្នា លើការគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក គឺលោកស្រី ហ៊ីឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ ។


កាលពី​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បង្ហាញ​ទស្សនៈ “​ជុំវិញ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​”​ ដោយ​លោក​មិន​បាន​បង្ហាញ​ជំហរ​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មួយណា​ទេ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​កឹម​សុខា បាន​សរសេរ​ថា "​ខ្ញុំ​យល់​ឃើញ​ថា សម្រាប់​បុគ្គល​ម្នាក់ៗ ផ្ទាល់​ខ្លួន យើង​អាច​បង្ហាញ​ពី​ការគាំទ្រ ឬ មិន​គាំទ្រ​បេក្ខជន​ប្រធានា​ធិបតី​ណា​ម្នាក់​នៃ​ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នាពេល​ខាងមុខ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អាមេរិក​"​។​

លោក​កឹម​សុខា បន្ថែមថា "​ក៏ប៉ុន្ដែ ខ្ញុំ​យល់​ឃើញ​ថា ទោះបីជា​បេក្ខជន​ណាក៏ដោយ ជាប់ឆ្នោត​ជា​ប្រធានា​ធិបតី​នៃ​ប្រទេស​មហា​អំណាច​មួយ​នេះ ក្នុងនាម​ស្ថាប័ន​រដ្ឋ ក៏ដូចជា​ក្នុងនាម​គណបក្ស​នយោបាយ យើង​គួរ​បន្ដ​កិច្ច​សហ​ប្រតិបត្ដិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ប្រទេស ប្រជាពលរដ្ឋ​ខ្មែរ និង​ផល​ប្រយោជន៍​ពិភព​លោក​"​។

ទស្សនៈ​របស់​លោក​កឹម​សុខា​ខាង​លើ​នេះ បានធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជំហរ​របស់​លោក​ជា​សាធារណៈ​ចំពោះមុខ​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​វិច្ឆិកា ពី​ការគាំទ្រ​បេក្ខភាព​របស់លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានា​ធិបតី​អាមេរិក​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ប្រកាសថា លោក​ចង់​ឲ្យ​លោក ដូ​ណា​ល់​ត្រាំ ឈ្នះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ពេលនោះ​ពិភពលោក​អាច​នឹងមាន​ការ​ប្រែប្រួល មិន​មាន​សង្គ្រាម ហើយ​មាន​សភាពការណ៍​នឹង​ល្អ​ប្រសើរ​ឡើងវិញ ដោយសារ​តែ​លោក​ដូណាល់ត្រាំ​ជាអ្នកជំ​នួញ​។​
( សំឡេងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន )

​រីឯ​លោក សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស បាន​ថ្លែង​ប្រាប់​​កាសែត​នៅ​កម្ពុជា​ថា លោក​គាំទ្រ​លើ​បេក្ខភាព​លោកស្រី ហ៊ីល​ឡារី គ្លីតុន ជា​ប្រធានា​ធិបតី​អាមេរិក។​

​សូម​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ មាន​បេក្ខជន​ពីរ​រូប​កំពុង​ប្រជែង​គ្នា គឺ​លោកស្រី ហ៊ី​ឡា​រី គ្លីនតុន មកពី​គណបក្ស​ប្រជា​ធិបតេយ្យ និង​លោក ដូណាល់ ត្រាំ មកពី​គណបក្ស​សាធារណរដ្ឋ​៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service